ភាសាខ្មែរ (Khmer)

ព័ត៌មានអំពីជំងឺមហារីក និងការគាំទ្រសម្រាប់អ្នកនិយាយភាសាខ្មែរ  

ជំងឺមហារីកគឺជាបញ្ហាមួយដ៏ពិបាកសម្រាប់អ្នក និងគ្រួសាររបស់អ្នក ប៉ុន្តែអ្នកមិននៅឯកោតែម្នាក់ឯងទេយើងនៅទីនេះដើម្បីគាំទ្រអ្នក 

នរណាក៏ដោយអាចទាក់ទងមកយើងជាមួយនឹងសំណួរនានាអំពីជំងឺមហារីក ការបង្ការ ការព្យាបាល និងសេវាកម្មគាំទ្រ រួមទាំងក្រុមគ្រួសារ មិត្តភក្តិ និងអ្នកមើលថែទាំ 

Cancer Council Victoria មានសេវាកម្មគាំទ្រឥតគិតថ្លៃជាច្រើននៅទីនេះដើម្បីជួយអ្នកយើង​ក៏​អាចជួយភ្ជាប់​អ្នកជាមួយនឹងសេវាកម្មគាំទ្រផ្សេងៗទៀតនៅគ្រប់​ទីកន្លែងក្នុងរដ្ឋវិចថូរៀ ដែលត្រូវតាមស្ថានភាពរបស់អ្នកផងដែរវាមិនអីទេ ប្រសិនបើអ្នកមិនដឹងថាមានសេវាកម្មអ្វីខ្លះនោះ យើងអាចណែនាំឱ្យអ្នកដឹងចំណុចមួយចំនួនដើម្បីជួយអ្នក 

យើងអាចជួយក្នុង 

 

ព័ត៌មានជាភាសាខ្មែរ 

អ្នកអាចអាន ឬស្តាប់សេចក្តីបកប្រែជាភាសារបស់សហគមន៍ភាគច្រើននៅលើគេហទំព័ររបស់យើង ដោយប្រើរបារឧបករណ៍ដែលអាចចូលដំណើរការបាននៅជ្រុងខាងលើខាងស្តាំទំព័រ ហើយជ្រើសរើសភាសារបស់អ្នករបារឧបករណ៍​ក៏​អាចជួយមនុស្សដែលមានពិការភាពក្នុងការមើលឃើញ ឬការស្ដាប់ ឬ​ពិការភាពក្នុងការរៀនសូត្រផងដែរ។  

យើងក៏មានឯកសារបកប្រែទទួលស្គាល់ដោយ NAATI  

នៃធនធានរបស់យើងជាច្រើននៅក្នុងតារាងខាងក្រោមនេះផងដែរ 

ទាក់ទងមកយើងជាភាសាខ្មែរ 

ទាក់ទងមកយើងដោយ 

  • ផ្ញើសារមកយើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម  

  • ផ្ញើអ៊ីមែលមកយើង 

  • ហៅទូរសព្ទមកយើង 

នរណាក៏ដោយអាចទាក់ទងមកយើងបាន រួមទាំងមិត្តភក្តិ និងសមាជិកគ្រួសារវាឥតគិតថ្លៃ និងសម្ងាត់។ 

ទូរសព្ទលេខ 13 11 20 ដើម្បីនិយាយជាភាសាអង់គ្លេស 

ទូរសព្ទលេខ 13 14 50 ដើម្បីនិយាយជាមួយពួកយើងជាភាសាខ្មែរដោយប្រើអ្នកបកប្រែផ្ទាល់មាត់ 

នៅពេលអ្នកហៅទូរសព្ទ សូមនិយាយឈ្មោះភាសារបស់អ្នក បន្ទាប់មក ស្នើសុំឱ្យអ្នកបកប្រែទូរសព្ទទៅ Cancer Council តាមលេខ 13 11 20 

យើងមិនអាចផ្តល់ឱវាទផ្នែកវេជ្ជសាស្រ្តសម្រាប់បុគ្គលបានទេ 

ព័ត៌មានអំពីជំងឺមហារីក   និងធនធាន  (Cancer Information and Resources)

ព័ត៌មានខាងក្រោមត្រូវបានបកប្រែដោយអ្នកបកប្រែមានវិជ្ជាជីវៈ ដែលទទួលស្គាល់ជាផ្លូវការដោយ NAATI សូមចែករំលែកតំណភ្ជាប់ទាំងនេះដោយសេរីជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក  

ប្រសិនបើព័ត៌មានដែលអ្នកកំពុងស្វែងរកមិនមាននៅទីនេះទេ សូម ទាក់ទងមកយើង ដើម្បីសុំជំនួយ  

អ្នកក៏អាចទាញយកធនធានជាភាសាសាមញ្ញ Easy Read ផងដែរ ធនធានទាំងនេះគឺសមស្របសម្រាប់ជនពិការ មនុស្សចាស់ ឬអ្នកដែលមានតម្រូវការគាំទ្រផ្នែកអក្ខរកម្ម  

ដើម្បីអាចមើលឯកសារដូចខាងក្រោមនេះអ្នកត្រូវមានកម្មវិធី Adobe Reader មកប្រើដោយ យល់ដឹង។ ទាញយកវាដោយឥតគិតថ្លៃ

ខ្មែរ

English equivalents

A simple bowel test could save your life (Khmer) A simple bowel test could save your life (National Bowel Cancer Screening Program)